បាក់ស្ពាននៅកូរ៉េខាងត្បូង ផ្តាច់ជីវិតកម្មករ ៤នាក់ និង ៦នាក់រងរបួស

0
217

សេអ៊ូល ៖ អាជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍ថា ស្ពានបានបាក់រលំនៅការដ្ឋានសាងសង់ផ្លូវល្បឿនលឿនមួយកន្លែងក្នុងទីក្រុង Anseong នៅវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្តាលឱ្យកម្មករ ៤នាក់ស្លាប់និង ៦នាក់ផ្សេងទៀតរងរបួស។

គ្រោះថ្នាក់បាក់ស្ពានសង្កត់នេះ មានចម្ងាយប្រហែល ៦៥គីឡូម៉ែត្រពីទីក្រុង Seoul នៅការដ្ឋានសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ទីក្រុងសេអ៊ូល និងទីក្រុងសេជុង ដែលកំពុងសាងសង់។

ភ្លាមៗ ក្រុមហ៊ុនសាងសង់ស្ពាននេះ គឺ Hyundai Engineering បានចេញមុខសុំទោស ចំពោះការបាត់បង់អាយុជីវិតកម្មករ ហើយប្រកាសថា ខ្លួននឹងទទួលខុសត្រូវឧបទ្ទវហេតុនេះ។

ទន្ទឹមនេះ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok ក៏បានចេញបញ្ជាជាបន្ទាន់ឱ្យដាក់ពង្រាយគ្រឿងបរិក្ខា និងបុគ្គលិកដែលមានទាំងអស់ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះ៕

#TNHOTNEWS #TNTV #TNTVONLINE