ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំព្រះរាជអាជ្ញារងកម្មសិក្សា ចំនួន១៥រូប ចូលធ្វើសច្ចាប្រណិធាននៅប្រាសាទទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំង មុននឹងចេញទៅបំពេញការងារនៅក្រសួងយុត្តិធម៌ និងនៅតាមអយ្យការអមសាលាដំបូងរាជធានី-ខេត្តមួយចំនួន។
ព្រះរាជអាជ្ញារងកម្មសិក្សាចំនួន១៥រូបនេះ ជាអតីតសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៕