ត្បូងឃ្មុំ៖ ប្រធាន អនុប្រធាន ក្រុមចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន រាជធានី ខេត្ត អមដោយក្រុមការងារ នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មី នៅខេត្តត្បូងឃ្មុំ។
វត្តមានអញ្ជើញចូលរួម ឯកឧត្តម យូ សេរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុម ការងារ ចលនា កសាង សមាជិក គណបក្សប្រជាជន កម្ពុជា នៅ មូលដ្ឋាន រាជធានី ខេត្ត , ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុម ការងារ ចលនា កសាង សមាជិក គណបក្សប្រជាជន កម្ពុជា នៅ មូលដ្ឋាន រាជធានី ខេត្ត ,ឯកឧត្ដម ប៉ែន កុសល្យ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ រួមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី គណៈអចិន្ត្រៃយ៍ គណបក្សខេត្ត បាន អញ្ជើញ ចូលរួមសំណេះសំណាលជាមួយសមាជិកគណបក្សថ្មី មកពីគណបក្សនយោបាយនានា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន៧៩៦នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕