អភិបាលខេត្តពោធិ៍សាត់ ផ្សព្វផ្សាយគោលការណ៍ថ្មី ជួយសម្រួលប្រជានេសាទ

0
194

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ណែនាំថ្មី (អន្តរកាល) ក្នុងការជួយសម្រួលដល់បងប្អូនប្រជានេសាទ រស់នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឱ្យពួកគាត់ប្រើប្រាស់ប្រភេទឧបករណ៍នេសាទ «អូសលៀស, លប-ណររ៉ាវ និងមងអូសដៃ» នាអំឡុងពេលរឹតបណ្តឹងច្បាប់។

ពិធីនេះត្រូវបានធ្វើឡើង នៅលើផែបណ្តែតទឹកក្នុងឃុំកំពង់លួង ដោយបានការចូលរួមពីលោក ហេង សុភាណា អភិបាលរងខេត្ត, លោក ហុង ហ៊ី តំណាងរដ្ឋបាលជលផល, កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ-ស្រុកក្រគរ, ក្រុមការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិយោធភូមិភាគ៥, កងពលតូចលេខ៥៣ ប្រចាំការខេត្តពោធិ៍សាត់, មន្ត្រីជំនាញរដ្ឋបាលជលផល និងបងប្អូនប្រជានេសាទ សរុបប្រមាណ២១០នាក់៕