ក្រសួងបរិស្ថានរកឃើញ រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន៥ទីតាំង បំពុលទឹកសាធារណៈ

0
116

ភ្នំពេញ៖ រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន៥ទីតាំងផ្សេងគ្នា ត្រូវបានក្រសួងបរិស្ថាន ទើបបានរកឃើញបំពុលទឹកសាធារណៈ ហើយក្រសួងបរិស្ថាន កំពុងរៀបចំនីតិវិធី ដើម្បីចាត់វិធានការតាមច្បាប់ រួមមាន៖

១- កាស៊ីណូខ្ញុំ មានទីតាំងនៅខេត្តកំពត មិនបានរៀបចំអាងប្រព្រឹត្តិកម្ម បញ្ចេញទឹកកខ្វក់មិនបានសម្អាតបង្កការបំពុលបរិស្ថាន។

២- កាស៊ីណូ រ៉ុងស៊ឺងទី រីសត នៅខេត្តត្បូងឃ្មុំ មិនបានរៀបចំអាងប្រព្រឹត្តិកម្ម បញ្ចេញទឹកកខ្វកមិនបានសម្អាតបង្កការបំពុលបរិស្ថាន។

៣- កាស៊ីណូ Grand Golden.,Ltd នៅខេត្តត្បូងឃ្មុំ មិនបានរៀបចំអាងប្រព្រឹត្តិកម្ម បញ្ចេញទឹកកខ្វក់មិនបានសម្អាតបង្កការបំពុលបរិស្ថាន។

៤- កាស៊ីណូ Pailin Trapaing នៅខេត្តត្បូងឃ្មុំ មិនបានរៀបចំអាងប្រព្រឹត្តិកម្ម បញ្ចេញទឹកកខ្វក់មិនបានសម្អាតបង្កការបំពុលបរិស្ថាន។

៥- ក្រុមហ៊ុន Ji Li Long (Cambodia)Fruit industry Co., Ltd ប្រភេទកែច្នៃផ្លែស្វាយនៅខេត្តកណ្តាលបានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ អាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានបំពុលទឹកស្ទឹងព្រែកត្នោត

សូមបញ្ជាក់ថា ក្រុមហ៊ុន ចំនួន១ទីតាំង គឺក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd. កំពុងស្ថិតនៅក្នុងនីតិវិធីតុលាការខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថាមិនបានអនុវត្តច្បាប់ផងដែរ។

គួរបញ្ជាក់ថា ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រសួងបរិស្ថាន បានដាក់ចេញការអនុវត្តច្បាប់ ដោយមិនលើកលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាប្រសិទ្ធភាព នៃកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។

ក្នុងនោះ ក្រសួងបរិស្ថាន បានធ្វើការអំពាវនាវដល់ ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងអស់ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា និងត្រូវចូលរួមថែរក្សាប្រភពទឹកស្អាត ដើម្បីផ្តល់ប្រយោជន៍ដល់ ការរស់នៅរបស់ប្រជាជន និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសុខភាពសាធារណៈ៕