ខួប៨០ឆ្នាំ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

0
43

កណ្តាល៖ សម្តេចធិបតី នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា “១៦ ឧសភា ១៩៤៥ ~ ១៦ ឧសភា ២០២៥”។

ក្នុងរយៈពេល៨០ឆ្នាំកន្លងមកនេះ កងម្លាំងនគរបាលជាតិកម្ពុជា បានរួមដំណើរឆ្លងកាត់ជាច្រើនសម័យកាលនៃរបត់នយោបាយ ជាមួយនឹងតួនាទីភារកិច្ចក្នុងនាមជាកម្លាំងអនុវត្តច្បាប់ ថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ថែរក្សាសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ និងរបៀបរៀបរយសង្គម។

ជាមួយគ្នានោះ សម្តេចសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងនគរបាលជាតិទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាង ដើម្បីសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមដំណើរជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ដើម្បីស្ដារ ការពារ និងកសាងប្រទេសជាតិចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍ ដូចបច្ចុប្បន្ន ជាពិសេសការបង្កើតបាននូវបរិយាកាសសង្គម ប្រកបដោយសុវត្ថិភាព មានភាពកក់ក្ដៅ និងមាន ជំនឿទុកចិត្ត៕