ស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀត ផ្ទុកជំងឺកូវីដ១៩នៅ ខេត្តកំពង់ចាម

0
1479

ចេញផ្សាយ ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយ ស្តីពីជំងឺកូវីដ១៩ នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានពិនិត្យរកឃើញស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀតហើយ ដែលមានផ្ទុកជំងឺកូវីដ១៩ នៅខេត្តកំពង់ចាម។

ក្នុងនោះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសិទខាងលើបានអោយដឹងផងដែរថា  ស្ត្រីជនជាតិអង់គ្លេសដែលផ្ទុកជំងឺ កូវីដ១៩ គឺបានឆ្លងពីប្រទេសវៀតណាម មុនចូលមកប្រទេសកម្ពុជា។

សូមជំរាបថា មនុស្ស២នាក់ហើយ ដែលវិទ្យាស្ថានប៉ាស័្ទរកម្ពុជា រកឃើញថា មានផ្ទុកជំងឺ កូរ៉ូណា ឬ Covid-19 ដែលអ្នកទី១ ជាបុរសជនជាតិខ្មែរ រស់នៅខេត្តសៀមរាប ដែលបានឆ្លងពីបុរសជនជាតិជប៉ុន ពេលនេះកំពុងស្ថិតក្នុងការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ និងមនុស្សទី២ គឺស្ត្រីជនជាតិ អង់គ្លេសខាងលើ៕