មេបក្សយុវជនប្រកាសឲ្យរដ្ឋាភិបាលកាត់ប្រាក់ខែដេីម្បីជួយរដ្ឋទប់ស្កាត់កូវីដ១៩

0
1474

ភ្នំពេញ៖​  ខ្ញុំសុំស្នើដល់រដ្ឋាភិបាលកាត់ប្រាក់ខ្ញុំជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ទុកចូលរដ្ឋវិញ។ នេះជាការលេីកឡេីងនៅក្នុងទំព័រហ្វេសបុកផ្លូវការរបស់ប្រធានគណបក្សយុវជនកម្ពុជានៅថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០១៩។ 

ការស្នេីឲ្យរដ្ឋាភិបាលកាត់ប្រាក់ខែនេះត្រូវបានលោកពេជ្រ​ ស្រស់​ បានសរសេររៀបរាប់បន្ថែមថា”គឺដេីម្បីសន្សំថវិការជាតិក្នុងការទប់ស្កាត់មេរោគCOVID-19​ នៅកម្ពុជា”។ ប្រាក់ខែចំនួនបីខែគឺខែមេសា​ ខែឧសភា​ ខែមិថុនា​ ឆ្នាំ២០២០​ ដែលប្រធានគណបក្សយុវជនស្នេីទៅរដ្ឋាភិបាល។  

សូមបញ្ជាក់ផងដែរថា​ កម្ពុជាមានអ្នកជំងឺឆ្លងកូវីដ-១៩​ ចំនួន២៤នាក់គិតត្រឹមថ្ងៃទី​ ១៧​ ខែមីនា​ ឆ្នាំ២០២០​ ។ មិនតែប៉ុណ្ណោះគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជន​ ត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យបិទទាំងស្រុង​ នឹងរួមទាំងKTV  រោងភាពយន្តនានាត្រូវបានបិទផងដែរ៕