ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង សូមផ្អាកការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ តទៅ។ នេះបេីយោងលិខិតសេចក្ដីជូនដំណឹងចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ របស់ព្រះបរមរាជវាំង។
គ្រឹះស្ថានសិក្សានានា KTV ក្លឹបកំសាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេសត្រូវបានបិទ ក្នុងស្ថានភាពជំងឺផ្លូវដង្ហេីមកូវីដ-១៩ កំពុងតែរីករាលដាលជាសកល។
សូមបញ្ជាក់ផងដែរថា អ្នកជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជាមានចំនួន៣៥នាក់ហេីយគិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ៕