ក្រសួងព្រះបរមរាជវាំង ប្រកាសផ្អាកការចូលទស្សនា ព្រះបរមរាជវាំង

0
1528

ចេញផ្សាយ ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រកាសផ្អាក ការចូលទស្សនាព្រះបរមរាជវាំង។

ការជូនដំណឹងរបស់ក្រសួងព្រះបរមរាជវាំង ដោយយោង លិខិតលេខ០៤៣ ស.ខ.ល ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្តីពីការបិទ KTV ក្លឹមកំសាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស។

ក្នុងលិខិតជូនដំណឹង របស់ក្រសួងព្រះបរមរាជវាំង ក៏បានបង្ហាញផងដែរថា ក្នុងស្ថានភាពជំងឺផ្លូវដង្ហើមកូរ៉ូណា (កូវីដ-19) កំពុងរីករាលដាលជាសកល នាពេលបច្ចុប្បន្ន ក្រសួងព្រះបរមរាជវាំង សូមផ្អាកការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ។

ជាមួយគ្នានេះ ក្រសួងព្រះបរមរាជវាំង ក៏បានបញ្ជាក់ផងដែរ ចំពោះការបើកអោយចូលទស្សនា ព្រះបរមរាជវាំងឡើងវិញ ក្រសួង នឹងជូនដំណឹងនៅពេលក្រោយ៕