ភ្នំពេញ៖ ស្នេីសុំរដ្ឋាភិបាលប្រទេសចិន ជួយបញ្ជូនគ្រូពេទ្យជំនាញដែលមានបទពិសោធន៍ព្យាបាលនូវជម្ងឺកូវីដ-១៩ មកត្រៀមជួយដល់កម្ពុជា ។ នេះបេីយោងតាមលិខិតស្នេីសុំចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ផ្ញេីជូនឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជណាចក្រកម្ពុជា។
នៅក្នុងលិខិតដដែលនេះក្រៅពីផ្ដល់សម្ភារៈបរិក្ខាពេទ្យដែលជួយដល់កម្ពុជា គណបក្សយុវជនកម្ពុជាស្នេីសុំពេទ្យជំនាញដេីម្បីព្យាបាលឲ្យមានប្រសិទ្ធិភាពខ្ពស់ដល់ពលរដ្ឋកម្ពុជាឆ្លងកូវីដ-១៩។
នៅក្នុងទំព័រហ្វេសបុកផ្លូវការរបស់លោកពេជ្រ ស្រស់ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ សរសេររៀបរាប់ថា “ថោកអីនឹងដៃ ថ្លៃអីនឹងមាត់ ដេីម្បីពលរដ្ឋខ្មែរ គឺពួកខ្ញុំ នឹងប្រឹងប្រែងឲ្យអស់លទ្ធភាព”៕