ស្រវឹងស្រាបើករថយន្តបុករះម៉ូតូនិងរថយន្តរងការខូចខាតអស់ជាច្រើនគ្រឿង

0
1052

ចេញផ្សាយ ថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ ដោយឥទ្ធិពលគ្រឿងស្រវឹង បុរសម្នាក់ បានបេីករថយន្តមួយគ្រឿង ទៅបុករះម៉ូតូនឹងរថយន្តជាច្រេីនគ្រឿងទៀត នៅមុខភោជនីដ្ឋាន​ V-Friend។

ហេតុករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវ​លេខ១៥៦​ ស្ថិតនៅក្នុងសង្កាត់​វាលវង់​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១០.៣០នាទីយប់​ ថ្ងៃ​ទី​៣១​ ខែ​មករា​ ឆ្នាំ​២០២១។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យអ្នកយកព័ត៍មាន TN Hot New ឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញបុរសម្នាក់ ស្ថិតនៅក្នុងស្ថានភាពស្រវឹងស្រា បានបើករថយន្តម៉ាកកាមរីហាយព្រីដ ពណ៌ស ពាក់ស្លាកលេខភ្នំពេញភ្នំពេញ 2U-7566 តាមបណ្តោយផ្លូវលេខ១៥៦ លុះពេលបើកមកដល់មុខហាងV. Frend ខាងលើ រថយន្តបង្កបានបុករះម៉ូតូនិងរថយន្តជាច្រើនគ្រឿងបណ្ដាលឲ្យរងការខូចខាត។ រីឯអ្នកបើករថយន្តបង្កក្រោយកើតហេតុភ្លាមៗត្រូវបានប្រជាពលរដ្ននៅកន្លែងកើតហេតុឃាត់ខ្លួនប្រគល់ទៅឲ្យសមត្ថកិច្ចចដើម្បីចាត់កាតបន្ត។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង រួចបានយករថយន្តបង្កនិងម៉ូតូព្រមទាំងរថយន្តរងការខូចខាតទាំងអស់ យកទៅរក្សាទុកជាបណ្តោះអាសន្នរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕