ចេញផ្សាយ ថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ ដោយការធ្វេសប្រហែសក្នុងការបើកបរ បានបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ តែសំណាងល្អមិនរងគ្រោះដល់អាយុជីវិត។
ករណីនេះ បង្ករឡើង ដោយបុរសស្ត្រី២នាក់បានបេីកបររថយន្ត ម៉ាស័រដេស S430 ពណ៌ខ្មៅមួយគ្រឿងបោះពួយយ៉ាងលឿន ចុះពីលើស្ពានព្រែកសំរោង ដោយខ្វះការប្រុងប្រយ័ត្ន បួងចង្កូតមិនទាន់ ក៏បានជ្រុលទៅឡើងសួនរង្វង់មូល និងបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅអមជុំវិញរង្វង់មូល បណ្តាលឲ្យរងការខូចខាត់យ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចរង្វង់មូលព្រែកសំរោង ស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេឃើញបុរសស្ត្រី២នាក់ បានបេីកបររថយន្តមួយគ្រឿង ម៉ាកម៉ាស័រដេះS430 ពណ៌ ខ្មៅ ពាកស្លាកលេខ ភ្នំពេញ 2P-0107 បានធ្វេីដំណេីរចុះពីលេីស្ពានព្រែកសំរោង ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកេីតហេតុខាងលើ អ្នកបេីកបររថយន្តសង្ស័យស្រវឹស្រាផង បានបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកនិងឡេីងលេីសួនច្បាររង្វង់មូលព្រែកសំរោង បុកខឿនសួនច្បារបាក់អស់២ទៅ៣ផ្ទាំង ប៉ុន្តែតែរថយន្តបង្កនៅមិនអស់ល្បឿន ក៏បានបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដែលនៅអមផ្លូវជុំវិញរង្វង់មូលពេញទំហឹងទេីបរថយន្តទៅមុខលែងរួច ដោយកុំពិតនិងបាក់កាឡេកង់ខាងស្ដាំ។
ភ្លាមៗអ្នកបេីកបររថយន្ត បង្ករក៏បាននាំគ្នាចុះពីលើរថយន្តរត់គេចខ្លួនចេញពីកន្លែងកេីតហេតុបាត់ស្រមោលតែម្តង។
ក្រោយកេីតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើ ការវាស់វែងនិងស្ទូចយកទៅរក្សាទុក នៅ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕