ស្លាប់ និងរបួសធ្ងន់ ក្រោយជិះម៉ូតូបុកគ្នាយ៉ាងពេញទំហឹងពេលទៀបភ្លឺ

0
865

ចេញផ្សាយ ថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជិះម៉ូតូបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចមុខសាលាបឋមសិក្សាឃ្មួញ ជិត របងវត្ត បណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ មានសម្បុរខ្មៅស្រអែម ស្លៀកខោខូវប៊យ ពណ៌ប្រផេះ និងអាវយឺតក្នុងស ស្បែកជើងប៉ាត់តា ខ្មៅឆ្នូតក្រហម។ ចំណែកអ្នករងរបួសធ្ងន់ ក៏មិនត្រូវបានស្គាល់អត្តសញ្ញាណដូចគ្នា។

ម៉ូតូជនរងគ្រោះទាំងពីរគ្រឿង ១ម៉ាកស្គុបពី ពណ៌ខ្មៅលាយស ពាក់ស្លាកលេខត្បូងឃ្មុំ1A-9479 និងម៉ូតូមួយគ្រឿងទៀតម៉ាក RSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CR-1903 ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះមកធ្វើការវាស់វែងរួចយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែក​សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីរងចាំធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅពេលក្រោយ៕