ជិះម៉ូតូមិនប្រយ័ត្ន ជ្រុកទៅបុករថយន្តទំនើប១គ្រឿង រងរបួសធ្ងន់២នាក់

0
829

ចេញផ្សាយ ថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ ខណះជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ដល់ចំណុចផ្លូវបំបែកជាបួនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តស៊េរីទំនេីបចំពីហៀងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣  ខែកុម្ភៈ ឆ្នាំ២០២១  នៅចំណុចផ្លូវលេខ១០៥  កែងផ្លូវលេខ៣១០  ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣  ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីនៅកន្លែងកេីតហេតុបានឲ្យដឹងថា  នៅមុនពេលកេីតហេតុ គេបានឃេីញរថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក ម៉ាកសឺដេស  ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ 2BE-796 បានធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣១០  ក្នុងទិសដៅពីលិចទៅកេីត ខណៈពេលមកដល់ចំណុចកេីតហេតុស្រាប់ តែមានម៉ូតូស្កូបពីមួយគ្រឿង ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ1GY -5955 បេីកបរដោយបុរសម្នាក់និងបុរសម្នាក់ទៀតជាអ្នករួមដំណេីរ តាមបណ្តោយផ្លូវ១០៥  ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តសេរីទំនើបចំពីចំហៀងពេញទំហឹង បណ្តាលឲ្យបោកផ្ទប់និងរថយន្តរងរបួសធ្ងន់។

ក្រោយកេីតហេតុជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ បានចុះមកធ្វេីការវាស់វែងរួចបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕