ខ.ម ពន្លះប៉ាសេរ៉ូ ក្រឡាប់ជើងទ្រមេឃ របួសធ្ងន់ស្រាល៣នាក់

0
1122

ចេញផ្សាយ ថ្ងៃព្រហស្បត្តិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១

សៀមរាប៖ យ៉ាងហោចណាស់មានមនុស្សប្រុស ស្រី ចំនួន៣នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត នងរថយន្ត។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកបាសាទបាគង ខេត្តសៀមរាប។

បើតាមការផ្តល់ព័ត៍មានពីប្រជាពលរដ្នតាមរយះទូរស័ព្ចឲ្យអ្នកយកព័ត៌មាន TN Hot New ដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តប៉ាសេរូមួយគ្រឿង ពណ៍ទឹកប្រាក់លាយសំបកឪឡឹក ពាក់ស្លាកលេខកណ្តាល 2A-4104 បានបើកពីទិសខាងលិច រួចបត់ឆ្លងចូលទៅខាងឆ្វេង ស្របពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តម៉ាក FORTUNER ពណ៌ត្រេអី ពាក់ស្លាកលេខ ខ.ម 2-8101 បើកមកពីទិសខាងកើតបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តប៉ាសេរូក្រឡាប់ផ្ងារជើងឡើងលើ ចំណែករថយន្តស្លាកលេខ ខ.ម រងការខូចខាត់ផ្នែកខាងមុខ។

 

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ភ្លាមៗនោះអ្នករងរបួសត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ 

ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះមកធ្វើការវាស់វែងរួចស្ទូចយករថយន្ដទាំងពីរគ្រឿងយកទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕