រថយន្តស្ទូច ពន្លះកុងតឺន័រពីក្រោយពេលកំពុងរងចាំភ្លើងសញ្ញា

0
1118

ចេញផ្សាយ ថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ រថយន្តស្ទូចម៉ាក ហ៊ីយ៉ាន់ដាយ១គ្រឿង ខណៈពេលកំពុងបើកបរក្នុងលឿនមធ្យម ពេលទៅ ដល់ចំណុចភ្លើងស្តុប ជាន់ហ្វ្រាំងមិនស៊ី ក៏បានជ្រុលទៅបុក រថយន្ត កុងតឺន័រ១គ្រឿងពីក្រោយ ដែល កំពុងឈប់ភ្លើងសញ្ញាពណ៍ក្រហមពេញទំហឹង។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅ លើកំណាត់លេខផ្លូវ៥០ម៉ែត្រ ត្រង់ចំណុច ភ្លើងសញ្ញាព្រែកជ្រៃ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តទាំង២គ្រឿង  មួយម៉ាកហ៊ីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខ ព្រៃវែង 3A-1814 ដឹកទូរការហ្វេ និងសម្ភារះប្រើប្រាស់ក្នុងផ្ទះ ព្រមទាំងរថយន្តមួយគ្រឿងទៀត កុងតឺន័រ ម៉ាកហ៊ីណូ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3F-0062និងកន្ទុយរ៉ឺម៉កដឹកទូរកុងតឺន័រពាក់ស្លាលលេខភ្នំពេញ 4A-5457 ធ្វើដំណើរក្នុងទិសដៅស្របគ្នាពីលិចទៅ កើត តាមផ្លូវ៥០ម៉ែត្រ ហើយរថយន្តម៉ាក ហ៊ីណូ ដឹកកុងតឺន័រ បានទៅដល់ភ្លើងសញ្ញាមុន និងបាន ឈប់ស្ងៀម ព្រោះភ្លើងសញ្ញាពណ៍ក្រហម។ ខណៈពេលនោះរថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ដឹកទូកាហ្វេនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ បានទៅដល់ក៏ជ្រុលបុករថយន្តកុងតឺន័រពីក្រោយ ដែលកំពុងឈប់ស្ងៀម ពេញទំហឹង បណ្តាលឲ្យរថយន្តស្ទូចរងការខូចខាត់ផ្នែកខាងមុខយ៉ាងដំណំ ចំណែករថយន្តកុងតឺន័រររងការខូខាត់ទ្វារទូកុងតឺន័រ១ចំហៀង។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោ បានចុះទៅធ្វើការវាសវែង រួចរាល់បានយករថយន្តចេញកុំ ឲ្យមានការកកស្ទះចរាចរណ៍ បន្ទាប់មកភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែង៕