ចេញផ្សាយ ថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១
កំពង់ឆ្នាំង៖ ភ្លេងការរងំ តន្ត្រីប្រគំកំដរភ្លៀងពិសារអាហារ តែគួរឲ្យអនិច្ចាលោកកំលោះត្រូវមរណៈ ដោយមច្ចុរាជអប្រិយមិនព្រមប្រណីឡើយ។
វាពិតជាគួរឲ្យរន្ធត់ និងអាសូរក្រៃលែង ដែលភ្ញៀវគ្រប់គ្នានឹកស្មានមិនដល់ រួមទាំងក្រុមគ្រួសារ ញញឹមសង្ឃឹមថាកូនកំលោះ កូនក្រមុំ ឈរទទួលភ្ញៀវនៅល្ងាចថ្ងៃជ័យមង្គលរបស់ពួកគេ ប៉ុន្តែបែរជាកូនកំលោះត្រូវស្លាប់ចោលកូនក្រមុំ ដោយមិនបានលាសូម្បីតែមួយម៉ាត់ ដោយសារតែអាការៈខ្យល់គរ។
ភ្លេងការប្រហារដួងចិត្តភរិយា សាច់ញាតិភូមិផងរបងជាមួយគ្នា មង្គលជ័យក្លាយជាទុក្ខមិនអាចកាត់ថ្លែងឹបាន ទឹកភ្នែកភរិយា និងគ្រួសារហូរចុះឥដាច់ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារកូនកំលោះត្រូវខ្យល់គរស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ខណៈវេលាពិសារភោជនាអាហារជិតចូលមកដល់ទៅហើយនោះ ហើយភ្ញៀវក៏ត្រៀមទៅចូលរួមក្នុងពិធីមង្គលការ ធ្វើឡើងនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សពកូនកំលោះឈ្មោះ ក្រុង ពុធ ភេទប្រុស អាយុ៥២ មានឆ្នាំទីកន្លែងកំណើតភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយសពតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕