ជិះម៉ូតូមិនប្រយ័ត្ន បុករថយន្តពីក្រោយដែលគេថតចោល រងរបួសបាក់ជើងធ្ងន់ធ្ងរ

0
858

ចេញផ្សាយ ថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ ការបើកបរមិនប្រយ័ត្ន បណ្តាលឲ្យបុរសម្នាក់ជិះម៉ូតូទៅបុកគូទរថយន្តដឹកដែក ដែលកំពុងចតលើផ្លូវពីក្រោយបណ្ដាលឲ្យរបួសបាក់ជើង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៥នាទី រសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានី ភ្នំពេញ បណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរ ខណៈដែលគាត់ជិះម៉ូតូ១គ្រឿ ជ្រុលទៅបុក ពីក្រោយរថយន្តដឹកដែក១គ្រឿងទៀត ដែលកំពុងចតស្ងៀមនៅលើផ្លូវ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកកលេខ ភ្នំពេញ 3C-4293 ជាប្រភេទ ស្ទូច និងបានដឹកដែក សរសៃផង បានធ្វើដំណើរតាមបណ្តផយផ្លូវជាតិលេខ៣ ក្នុងទិសដៅពី ជើងទៅត្បូង លុះពេលទៅដល់ ត្រង់ចំណុចកើតហេតុ បានឈប់រួចចតនៅលើផ្លូវជាតិ ពេលនោះក៏បុរសរងគ្រោះ បានជិះម៉ូតូ១គ្រឿង ម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HS-6859 ក្នុងទិសដៅស្របទិសគ្នា ទៅបុកពីក្រោយរថយន្តពេញទំហឹង បណ្ដាលឲ្យដួលរងរបួសបាក់ជើងធ្ងន់ធ្ងរ ភ្លាមៗជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ បានចុះទៅធ្វើការវាស់វែង រួចនាំយករថយន្ត និង ម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕