អគ្គិភ័យ ឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្ត យ៉ាងសន្ធោសន្ធៅ

0
862

ចេញផ្សាយ ថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ ឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែង ត្រូវបាអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យ មានការភ្ញាក់ផ្អើល ទាំងប្រជាពលរដ្ឋ និង អាជ្ញាធរ ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅជួយអន្តរាគមន៍។

ហេតុការណ៍ នេះបង្កឲ្យមានកា ភ្ញាក់ផ្អើល នៅវេលាម៉ោង ប្រមាណ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ ភ្នំពេញ ហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងគ្រោះអគ្គិភ័យនេះ បណ្តាលអោយនារីជាបុគ្គលិកម្នាក់រងរបួស។ ចំណែកឃ្លាំង ដែលត្រូវភ្លើងឆេះនេះ មានទំហំប្រមាណ៥គុណ៧ម៉ែត្រ។

តាម សាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គឺនៅក្នុងឃ្លាំង មានស្ត្រីជាបុគ្គលិកពីរនាក់ស្នាក់នៅ ហើយគេបានឃើញភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្សែងហុយទ្រលោមខមួលខ្មាញ់ចាញ់ឡើងលើ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយស្ត្រីពីរនាក់បានស្ទុះចេញមកក្រៅ ដោយម្នាក់បាន រងរបួសផងដែរ ។

បើតាមព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន៤គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់អស់ទឹក ចំនួន២គ្រឿង។ ដោយភ្លើងបានរលត់ទៅវិញ នៅវេលាម៉ោងប្រមាណ ១នឹង២០នាទី។

យ៉ាងណាចំពោះគ្រោះអគ្គិភ័យខាងលើ គេមិនដឹងបង្ករឡើងដោយមូលហេតុឡើយ បើតាមបុគ្គលិក មានការសង្ស័យ បណ្ដាមកពីទុស្សេខ្សែភ្លើង ដោយភ្លើងបានឆេះរាលដាលយ៉ាងសន្ធោសន្ធៅតែម្តង៕