អ្នករត់ Pass App ប្លន់នារីរូបស្រស់ ដែលជាភ្ញៀវរបស់ខ្លួន ទៅបាត់ដោយសុវត្ដិភាព

0
1097

ចេញផ្សាយ ថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ នារីវ័យក្មេងរូបស្រស់ ត្រូវម្ចាស់ Pass App ធ្វើសកម្មភាពដកកាំបិតចុងស្រួចភ្ជង់ប្លន់យកកាបូបស្ពាយបានសម្រេច រួចបើករត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវ R6 ជិតផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្តីនារីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានប្រាប់ TN Hot New ទាំងទឹកភ្នែកថា មុនពេលកើតហេតុរូបនាងបានចេញពីធ្វើការនៅច្បារអំពៅ ហេីយបានហៅ Pass App ជិះក្នុងគោលបំណងទៅផ្ទះម្ដាយមីងនៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យជាម្ចាស់ Pass App យកលេសឈប់បត់ជេីងតូច រួចហេីយក៏បានធ្វើសកម្មភាពដកកាំបិតចុងស្រួចមកភ្ជង់រូបនាងគំរាមយកកាបូបស្ពាយ ដែលមានសម្ភារៈមួយចំនួន និងលុយ២១០$ ហើយក៏បានដេញនាងឲ្យចុះពី Pass App រួចបើកគេចខ្លួនបាត់ដោយសុវត្តិភាព ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ ហេីយដឹកជនរងគ្រោះទៅកាន់ប៉ុស្តិ៍រដ្ឋបាលស្រះចក ដើម្បីធ្វើពាក្យបណ្ដឹង និងកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់។ ការនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពេលធ្វើតំណើរយប់ព្រលប់៕