បិតទ្វារផ្ទះ ដុតទៀនធូបសែនចូលឆ្នាំចិន ប្រញាប់ជួបជុំសាច់ញាតិ ភ្លើងឆេះផ្ទះផ្អើលអ្នកស្រុក

0
1072

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភ ឆ្នាំ២០២១

ភ្នំពេញ៖ ឣគ្គិភ័យបានឆេះផ្ទះល្វែងមួយកន្លែងនៅថ្ងៃសែនចិន កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងក្រោយបុរីឣូរគីដេ ផ្ទះលេខ N33 ភូមិឣូរគីដេ សង្កាត់ឣូរបែកក្អម សង្កាត់ឣូរបែក ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះនិងក្រុមគ្រួសារ បានរៀបចំឣុជទៀនធូបសែនចូលឆ្នាំចិន រួចក៏ប្រញាប់ប្រញាល់ទៅជួបជុំក្រុមគ្រួសារ សាច់ញាតិ នៅផ្ទះម្តាយបង្កើត និងបានចាក់សោរទ្វារផ្ទះ ដោយបន្សល់ទុក ទៀនធូបដុតនៅលើកុងម៉ា បណ្តាលឲ្យឆាបឆេះផ្សែងហុយទ្រលោម បង្កមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង បាននាំគ្នាយកទុយោចាញ់ទឹក និងបំពង់ ពន្លត់ឣគ្គិភ័យជួយបាញ់ ព្រមទាំងមានរថយន្តពន្លត់ឣគ្គិភ័យ របស់ស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ ចំនួន២គ្រឿង ចេញទៅឣន្តរាគមន៍ បាញ់ទឹកទប់ស្កាត់ឲ្យរលត់ជាស្ថាពរទៅវិញ នៅវេលា ម៉ោ១ និង៥០នាទី។

ហេតុការណ៍ គ្រោះឣគ្គិភ័យខាងលើនេះ ពុំបណ្តាលឲ្យមានឣ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារ របស់ម្ចាស់ផ្ទះមួយចំនួនប៉ុណ្ណោះ ដោយម្ចាស់ផ្ទះឈ្មោះ ឡាវ ម៉េង ភេទប្រុស ឣាយុ៤៣ឆ្នាំ មុខរបរលក់ដូរ៕