ចេញផ្សាយ ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១
ប៉ៃលិន៖ ច្បាប់ត្រូវបានអនុវត្តន៍ហើយ លើកស្លាកកាត់ទទឹងផ្លូវ របស់ក្រុមហ៊ុន ទ្រី ដាណា ដែលមិនមានច្បាប់អនុញ្ញាត។
បើតាមការផ្សព្វផ្សាយ អាជ្ញាធរបានអោយដឹងថា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ផ្ទាំងប៉ាណូ(ស្លាក)របស់ក្រុមហ៊ុន ទ្រី ដាណា (NNP) ដែលដាក់ទទឹងផ្លូវជាតិលេខ៥៧ ក្នុងខេត្តប៉ៃលិន ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន សហការជាមួយមន្ត្រីជំនាញក្រុងប៉ៃលិន សម្រេចរុះរើចេញ។
ករណីនេះ អាជ្ញាធរមានសមត្ថកិច្ច កំពុងស្រាវជ្រាវបន្តទៀត ហេតុអ្វី ក្រុមហ៊ុន ទ្រី ដាណា មិនទាន់មានច្បាប់អនុញ្ញាតផង បែរជាផ្ទាំងប៉ាណូ(ស្លាក)របស់ក្រុមហ៊ុន ទ្រី ដាណា អាចដាក់ផ្សព្វផ្សាយលើកកាត់ទទឹងផ្លូវសាធារណៈបែបនេះទៅវិញ។
ចំពោះករណីនេះ យើងនៅមិនទាន់ដឹងទេថា តើមូលហេតុអ្វី បានជាក្រមហ៊ុន ដ៏មានប្រជាប្រិយភាព របស់សេដ្ឋីនី ទ្រី ដាណា បែរជាលើកស្លាកផ្សព្វផ្សាយដោយគ្មានច្បាប់អនុញ្ញាតបែបនេះ៕