បើកលឿនមិនប្រយ័ត្ន បុកខឿងពុះចែកទ្រូងផ្លូវ បោកក្បាលធ្លាយខួរស្លាប់មួយរំពេច

0
845

ចេញផ្សាយ ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបុកឃឿនចែកទ្រូងផ្លូវបណ្តាលអោយស្លាប់ភ្លាមៗ ស្ថិតនៅច្រមុះជ្រូកស្ទឹងមានជ័យ កាលពីវេលាម៉ោង២និង៥០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២១ លើកំណាត់ផ្លូវវ៉េងស្រេង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ កូយ វាសនា ភេទប្រុស មានទីលំនៅបច្ចុប្បន្នភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយក្នុងនោះ បើតាមប្រភពព័ត៌មាននៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេ បានឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IL-8275 បានធ្វើដំណើរតាមបណ្ដោយផ្លូវវ៉េងស្រេង ខណៈពេលមកដល់ចំណុចកើតហេតុ ជាផ្លូវកោង ក៏បានជ្រុលចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះបោកក្បាលធ្លាយខួរចេញមកក្រៅស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បើតាមការឲ្យដឹងពីឪពុកសពជនរងគ្រោះថា ជនរងគ្រោះបានចេញពីខួបកំណើតមិត្តភក្កិគោលបំណងជិះម៉ូតូទៅផ្ទះ តែអកុសលមកដល់កន្លែងកើតហេតុ បានបុកខឿនពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ បានចុះទៅដល់ធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕