ព្រះអគ្គិ លេបត្របាក់ផ្ទះ៦ខ្នងទាំងកណ្តាលរាត្រី នៅជ្រោងចង្វា

0
936

ចេញផ្សាយ ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ ផ្ទះប្រជាពរដ្ឋចំនួន៦ខ្នង ធ្វើអំពីឈើលើក្រោមថ្ម ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ទី១៨ ខែកម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុង កែងនិងផ្លូវទន្លេសាប ចំណុចជាប់រងបងវត្តចាស់ ក្នុងក្រុម២ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលអគ្គិភ័យឆាបឆេះនេះ ធ្វើអំពីឈើប្រក់សង្ក័សី ជាសិប្បកម្មធ្វើតុកទូ ខណៈម្ចាស់ផ្ទះមិននៅ ចាក់សោរចោល ដោយភ្លើយបានរាលដាលឆេះផ្ទះនៅជាប់គ្នាជាបន្តបន្ទាប់ ដោយក្នុងនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បាញ់ទឹករលត់ទាំងស្រុង នៅវេលាម៉ោង១២និង២០នាទី យប់រំលងអធ្រាត្រ៕