ស្លាប់១របួសធ្ងន់២ បើកវ៉ាជែងខ្វះការប្រុងប្រយ័ត្ន

0
855

ចេញផ្សាយ ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១

កំពង់ធំ៖ រថយន្តដឹកគ្រឿងចក្រ និងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះ៖ ទី១ រិន សុខណា ភេទស្រី អាយុ២៥ឆ្នាំ បានស្លាប់.ទី២ មាន សុភ័ណ្ឌ ភេទស្រី អាយុ២១ឆ្នាំ របួសធ្ងន់បាក់ដៃ និងទី៣ឈ្មោះ មាន សៀវម៉ី អាយុ៤ឆ្នាំ របួសធ្ងន់ អ្នកទាំង៣នាក់ រស់នៅភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបន្តថាថា ស្រ្តីរងគ្រោះបានជិះម៉ូតូឌុបគ្នា វ៉ាជែងរថយន្តខាងស្តាំហើយបត់ឡើងផ្លូវជាតិ ដោយអ្នកបើករថយន្តជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកយ៉ាងពេញទមហឹងតែម្ដង។ ភ្លាម តៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការបវាស់វែងរួចបានយកវត្ថុតាងទាំងអស់ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកសន្ទុក ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។ចំណែកសពជនរងគ្រោះ សមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕