រថយន្តចំនួន០៣គ្រឿង ត្រូវព្រះអគ្គិលេបត្របាក់គ្មានសល់

0
1174

ចេញផ្សាយ ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ យ៉ាងហោចណាស់រថយន្តចំនួន៣គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២១ នៅទីតាំងជួសជួលរថយន្ដមួយកន្លែង ស្ថិតនៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមការឲ្យដឹងពីម្ចាស់ទីតាំងជួសជុលរថយន្ដលោក ចំរើន អាយុ៤៥ឆ្នាំ បានប្រាប់ឲ្យបានដឹងថា មូល ហេតុ នាំឲ្យមានករណីអគ្គិភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគិ្គសនី ទើបបង្កជាអណ្តាតភ្លើងឆាបឆេះយានដ្ឋានជួសជុលរថយន្តលោកតែម្តង។ ដោយក្នុងហេតុការណ៍ករណីអគ្គិភ័យនេះ ឆេះរថយន្តអស់គ្មាសល់ចំនួន០៣គ្រឿង និងសម្ភារមួយចំនួន តែពុំបណ្ដាលឲ្យមានអ្នករងរបួសឡើយ។

ជាមួយគ្នានោះ កម្លាំងជំនាញពន្លត់អគ្គិភ័យ ប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្ត ទើបអាចពន្លត់ភ្លើងឲ្យ រលត់ជាស្ថាពរ នៅម៉ោង១១និង៣០នាទីយប់នាថ្ងៃដដែលនោះ៕