រថយន្តដឹកឥដ្ឋដាច់កង់ក្រោយ ក្រឡាប់ផ្ងារជើងលើផ្លូវជាតិលេខ៣

0
767

ចេញផ្សាយ ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ រថយន្តដឹកឥដ្ឋមួយគ្រឿង ដាច់កង់ក្រោយបណ្តាលក្រឡាប់មួយចំហៀង ជះឥដ្ឋពេញផ្លូវ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញរថយន្តកូរ៉េមួយគ្រឿង បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ គណៈពេលមកដល់ចំណុចកើតហេតុ បានដាច់កង់ក្រោយផ្នែកខាងស្ដាំ បណ្ដាលអូនរថយន្តក្រឡុកមួយចំហៀង ជះឥដ្នពេញផ្លូវ តែមិនបង្កឲ្យអ្នកណាម្នាក់រងរបួសឡើយ គ្រាន់តែរងការខូចខាតរថយន្តប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំង និងជួយសម្រួលចរាចរ ដើម្បីបញ្ជៀសការកកស្ទះ៕