បុគ្គលិកក្រុមហ៊ុនអគ្គិសនី ឡើងតខ្សែភ្លើងមិនប្រយ័ត្ន ឆក់ស្លាប់យ៉ាងអាណោចអាធ័ម

0
1319

ចេញផ្សាយ ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១

បាត់ដំបង៖ បុគ្គលិកក្រុមហ៊ុនអគ្គិសនីជាតិ ខេត្តបាត់ដំបង ម្នាក់ឡើងតបណ្តាញអគ្គិសនីលើបង្គោលខ្សែភ្លើងខ្វះការប្រុងប្រយ័ត្ន ត្រូវបានឆ្លងឆក់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ដែលករណីនេះ បានកើឡើង កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១នៅចំណុចក្រុមទី១៤ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សពជនរងគ្រោះឈ្មោះ ជា សុខម៉េង  ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនអគ្គិសនីជាតិ ខេត្តបាត់ដំបង រស់នៅក្នុងភូមិវាល ឃុំវាល ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ខាងលើ រួមជាមួយបុគ្គលិកផ្សេងទៀត បាននាំគ្នាមកតបណ្តាញអគ្គិសនី នៅចំណុចកើតហេតុ ដោយជនរងគ្រោះ ជាអ្នកឡើងតនៅលើបង្គោលភ្លើង ដោយខ្វះបច្ចេកទេស(មិនបានពាក់ស្បែកជើង) ទើបបណ្តាលអោយឆ្លងចរន្តឆក់សា្លប់តែម្តង។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕