ចេញផ្សាយ ថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១
ថៃ៖ វ៉ាក់សាំងដំបូងចំនួន២០០,០០០ដូស ពីក្រុមហ៊ុនស៊ីណូវ៉េក ប្រទេសចិន នឹងត្រូវផ្តល់ជូនខេត្តចំនួន១៣ដំបូង ដែលជាតំបន់ត្រួតត្រាខ្ពស់ជាងគេ ជាតំបន់សំខាន់សម្រាប់សេដ្ឋកិច្ច និងកន្លែងធ្វើចត្តាឡីស័កសម្រាប់ជនបរទេសផងដែរ។
កាលពីថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២១ ខេត្តសាមុតសាខន ទទួលបានវ៉ាក់សាំងស៊ីណូវ៉េក ចំនួន២៥,០០០ដូស ក្នុងនោះវ៉ាក់សាំង ចំនួន២០,០៤០ដូស ក៏បានមកដល់មន្ទីរពេទ្យខេត្តសាមុតសាខនផងដែរ ដោយត្រូវបានរក្សាទុក ក្នុងសីតុណ្ហភាពពី ២-៨ អង្សារសេ។
ជាមួយគ្នានេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ក៏៏មានការចាក់វ៉ាក់សាំងស៊ីណូវ៉េក ដល់បុគ្គលិកអាជ្ញាធរសំខាន់ៗ និងថ្នាក់ដឹកនាំខេត្តសាមុតសាខន បន្ទាប់មកនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បុគ្គលិកពេទ្យ ព្រមទាំងបុគ្គលិកពេទ្យស្ម័គ្រចិត្ត នឹងទទួលបានវ៉ាក់សាំងនេះផងដែរ សម្រាប់ប្រជាពលរដ្ឋ ខេត្តសាមុតសាខន រំពឹងថានឹងទទួលបានវ៉ាក់សាំងស៊ីណូវ៉េក នេះនៅខែឧសភាខាងមុខនេះ៕