ចេញផ្សាយ ថ្ងៃចន្ទ ទី០១ ខែមិនា ឆ្នាំ២០២១
ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋបានប្រទះឃើញធ្វើអត្តឃាតចងករសម្លាប់ខ្លួន នៅលើដើមអាកាស្យា កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅដីវាលមួយកន្លែង ក្បែរវត្តឫស្សីសាញ់ ស្ថិតនៅក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋបានដើរកាត់តាមដីវាលចំណុចខាងលើក៏ប្រទះឃើញសពបុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅនឹងដើមអាកាស្យា បានបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោនិងរាយការណ៍ទៅអាជ្ញាធរសមត្ថកិច្ចមូលដ្បានចុះទៅពិនិត្យជាក់ស្តែង។
ក្រោយការពិនិត្យរបស់កម្លាំងសមត្ថកិច្ច សពមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ភេទប្រុស អាយុជាង២០ឆ្នាំ ពាក់អាវយឺតខៀវ ស្លៀកខោខូវបយជើងវែង ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកសាច់ញាតិ ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី៕