លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រារព្ធពិធីបុណ្យរំលឹកខួបគម្រប់៥ឆ្នាំ ជូនឯកឧត្តមនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់

0
1194

ចេញផ្សាយ ថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរ​​ដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យរំលឹកខួប៥ឆ្នាំ ដើម្បីឧទ្ទិសបុណ្យកុសលជូនដួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ នៅចេតីយ៍ ដែលមានទីតាំងនៅក្នុងវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។

សូមរំលឹកថា ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ជាអតីតសមាជិកព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា និងជាឧត្តមស្វាមីរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ បានទទួលមរណភាពកាលពីវេលាម៉ោង១ និង៣៥នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។

ពិធីបុណ្យរំលឹកខួប៥ឆ្នាំ ត្រូវបានរៀបចំតាមបែបប្រពៃណីព្រះពុទ្ធសាសនា ដោយមានពិធីសូត្រមន្ត នមស្សការថ្វាយបង្គំព្រះ និងវេរប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនាឱកាសនោះជាកិច្ចបង្ហើយបុណ្យផងដែរ៕