ឈើចំនួន១០១ដុំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកអណ្តូងមាស ខេត្តរតនគិរី បង្ក្រាបបាន

0
989

ចេញផ្សាយ ថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១

រតនគិរី៖ បើទោះជាក្រុមជនល្មើសព្រៃឈើ បន្តសកម្មភាពរបស់ខ្លួន និងបង្វែរគ្រប់រូបភាព ក៏ពួកគេនៅតែមិនអាចគេចរួចពីសំណាញ់របស់កម្លាំងមានសមត្ថកិច្ចនោះឡើយ។

ជាក់ស្តែង កាលពីវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអណ្តូងមាស ដឹកនាំដោយលោក វរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការបង្ក្រាបល្មើសធនធានធម្មជាតិ នៅភូមិតាំសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយបានចាប់យកវត្ថុតាងឈើចំនួន១០១ដុំ ស្មើ១៨.០៧៥ម៉ែត្រត្រីគុណ។

ចំពោះបច្ចុប្បន្នវត្ថុតាង កងរាជអាវុធហត្ថស្រុកអណ្តូងមាស បានប្រគល់ជូនរដ្ឋបាលព្រៃឈើ ចាត់ការតាមនីតិវិធីច្បាប់ហើយ៕