នារីស្រស់ស្អាត ត្រូវគូរស្នេហ៍ជនជាតិចិន អារកស្លាប់ក្នុងបន្ទប់ផ្ទះជួល

0
1041

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១

ប៉ោយប៉ែត៖ ករណីសម្លាប់បំបិតមាត់មួយបានកើតឡើង កាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ បង្កើរឲ្យមានការភ្ញាក់ផ្អើល កាលពីអំឡុងម៉ោង៩យប់។

ករណីនេះ បានកើតឡើង នៅភូមិក្បាលស្ពាន១ ម្តុំគ្លីនិកនគររាជ្យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ ហើយបើតាមប្រភពព័ត៌មាននៅជុំវិញកន្លែងកើតហេតុឲ្យបានដឹងថា នៅវេលាកើតហេតុ នារីស្រស់សោភាម្នាក់ត្រូវបានគូស្នេហ៍ជាជនជាតិចិន អារក រួចយកភួយគ្រប់ពីលើធម្មតា ឯដៃចងជាប់ទៅនឹងអាវទ្រនាប់ រីឯមូលហេតុដោយសារតែភ្លើងប្រច័ណ្ឌ។

ប្រភពបន្តទៀតថា នារីរងគ្រោះមានឈ្មោះ ហួន ស្រី អាយុ ២២ឆ្នាំ ជាបុគ្គលិកបំរើការងារ ក្នុងកាសុីណូមួយម្តុំនាគទិព្វ២ ផ្នែក SlotSuper Machine ដែលការស្លាប់របស់នាង ត្រូវបានគេសង្ស័យតាំងពីព្រឹកមកម្ល៉េះ ប៉ុន្តែពេលល្ងាចទើបដឹង នៅពេលមានមនុស្សទៅគោះទ្វាររកនាងនៅបន្ទប់ជួល។             

នៅក្នុងបន្ទប់ជួលនារីរងគ្រោះខាងលើ គឺនាងបានជួលស្នាក់នៅពីរនាក់មិត្តភ័ក្ដិ តែនៅមុនពេលកើតហេតុ មិត្តភក្តិរួមការងារបានចេញទៅធ្វើការបាត់ រីឯជនរងគ្រោះសម្រាកម្នាក់ឯង លុះដល់វេលាកើតហេតុខាងលើ មិត្តភក្តិបានចេញពីធ្វើការវិញ បែរជាឃើញបន្ទប់ចាក់សោរពីក្នុង ហើយក៏នាំគ្នាគាស់មើល ទើបបង្កការភ្ញាក់ផ្អើលតែម្តង។

ក្រោយទទួលបានព័ត៌មាន ភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញ និងព្រះរាជអាជ្ញារងខេត្ត បានចុះទៅធ្វើកោសល្យវិច័យ និងឆែកមើលកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកការពិតថា តើជាករណីអ្វីពិតប្រាកដ។ ក្រោយ ធ្វើកោសល្យវិច័យរួច ជំនាញបានប្រគល់សពនារីរងគ្រោះឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណី នៅវេលាម៉ោងជិត២យប់ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១៕