ស្លាប់៤ របួសធ្ងន់១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ខេត្តកំពង់ធំ

0
1214

ចេញផ្សាយ ថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១

កំពង់ធំ៖ មនុស្សចំនួន៤នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះចរាចរណ៍រវាងរថយន្តបែនដឹកដី ជាមួយរថយន្តសាំងយ៉ុងដឹកអ្នកដំណើរ ពេញទំហឹងក្នុងទិសដៅបញ្ច្រាស់គ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ៦ ស្ថិតភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តពង់ធំ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តសាំងយ៉ុងមួយគ្រឿង​បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ចំណែករថយន្តបែនដឹកដី បើក ពីជើងទៅត្បូង ក្នុងទិសដៅបញ្ច្រាស់គ្នា ខណ:ពេលមកដល់ចំណុចកើតហេតុ រថយន្តដឹកដីបានរ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងពេញទំហឹងតែម្តង។

បើតាមការឲ្យដឹងពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ៖

ទី១- ឈ្មោះ តិច ចាន់វាសនា ភេទប្រុស អាយុ៤៣ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ មានទីលំភូមិវាល ឃុំសាន់គរ ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ ជាអ្នកបើកបររថយន្តសាំងយ៉ុង។

ទី២- ឈ្មោះ ឃួង ស្រ៊ាន់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ ស្រឡៅតូង ឃុំបល្ល័ង្គស្រុកបារាយណ៍ ខេត្តកំពង់ធំ អ្នកបើកបររថយន្តបែនដឹកដី។

ទី៣- ឈ្មោះ ម៉េត សៀងលួន អាយុ៣១ មានទីលំនៅភូមិវាលឃុំសាន់គរ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ បានស្លាប់នៅកន្លែងកើតហេតុ ហើយនារីគ្រោះគ្រោងនិងរៀបការ នៅថ្ងៃអាទិត្យ ទី០៧ ខែមីនាខាងមុខនេះ។

ទី៤- កុមារតូចអាយុប្រមាណ១ខួប បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុក។ ទី៥- ក្មេងស្រីម្នាក់ទៀតស្លាប់បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុក។ រីឯអ្នករងរបួសធ្ងន់ប្រុសស្រីចាស់ក្មេង១០នាក់ផ្សេងទៀត ត្រូវបានដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីពេទ្យខេត្តកំពង់ធំ និងខ្លះទៀតយកទៅសង្រ្គោះទីក្រុងភ្នំពេញ។

សូមបញ្ជាក់ផងដែរថា អ្នករងរបួសធ្ងន់ទាំង១០នាក់ខាងលើនេះ ភាគច្រើនបែកប្រអប់ជើងបាក់ភ្លៅ និង

បាក់ស្មងជើង។ ក្រោយកើតហេតុរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ស្ទូចយកទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកសន្ទុក ដើម្បីរងចាំធ្វើការដោះស្រាយទៅតាមនិតិវិធី។រីឯសពជនរងគ្រោះ ត្រូវបានសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕