ជិះម៉ូតូមិនប្រយ័ត្ន បុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់កស្លាប់ភ្លាមមួយរំពេច

0
1065

ចេញផ្សាយ ថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ បុរសរងគ្រោះម្នាក់ ជិះម៉ូតូមិនប្រយ័ត្នបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតនៅវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លើកំណាត់ផ្លូវលេខ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពបុរសរងគ្រោះឈ្មោះ នួន ឆវ័ន អាយុ២៨ មុខរបរជាងជួសជុល និងលក់រថយន្ត មានអាសយដ្ឋានផ្ទះលេខ២៩ហ្សេអេហ្វអ៊ី០ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះបើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យបានដឹងថា មុនកើតហេតុបុរសខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IQ-7953 ធ្វើដំណើរតាមបណ្តផ្លូវលេខ២៧១ក្នុងទិសដីពីលិចទៅកើត ខណះពេលមកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉ិចបានបុកក្បាលនាគពុះចែកផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់ករស្លាប់បាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះទៅត្រួតពិនិត្យ រួចធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕