ចេញផ្សាយ ថ្ងៃសៅរ៍ ១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១
ភ្នំពេញ៖ អគ្គិភ័យ បានឆាបឆេះយ៉ាងសន្ធោរសន្ធៅ ខនដុកំពុងសាងសង់១កន្លែងនៅផ្លូវ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អគ្គិភ័យទាំងកណ្តាលរាត្រីឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងជំនាញ និងឡានពន្លត់អគ្គិភ័យ បាននិងកំពុងចេញអន្តរាគមន៍ជាបន្តបន្ទាប់។
អគ្គិភ័យនេះ ឆេះនៅជាន់ទី១៣ ហើយអ្វីជាបញ្ហាគឺផ្លូវតូចចង្អៀត ពិបាកក្នុងការចូលរថយន្តបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆេះនេះ។
យ៉ាងណាគេនៅមិនទាន់ដឹងទេថា អគ្គិភ័យនេះបង្ករឡើងដោយមូលហេតុអ្វីឡើយ។ ព័ត៌មានលំអិត TN Hot New និងផ្សាយជូនបន្តនៅពេលក្រោយទៀត៕