ដំណឹងល្អ…! អភិបាល រាជធានីភ្នំពេញ លោក ឃួង ស្រេង អំពាវនាវឱ្យម្ចាស់ផ្ទះជួល និងបន្ទប់ជួល ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃ

0
1356

ចេញផ្សាយ ថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ ដោយសាការផ្ទុះរីករាលដាល នៃមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ

ៈ នៅរាជធានីភ្នំពេញ រហូតមកទល់និងពេលបច្ចុប្បន្ននេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន ទទួលរងផលប៉ះពាល់ខ្លាំង ក្នុងនោះអ្នកជួលផ្ទះ ឬជួលបន្ទប់ស្នាក់នៅ កំពុងជួបការលំបាកក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ផងដែរ។

ក្នុងន័យនេះ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងការជួយគិតគូរ ទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួល រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងរាជធានីភ្នំពេញ មេត្តា៖

១ ពិនិត្យមើកលទ្ធភាពបញ្ចុះតម្លៃ ឬលើកលើងការបង់ថ្លៃឈ្នួលផ្ទះ ឬបន្ទប់ជួល ក្នុងអំឡុងពេលនៃការផ្ទុះព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នេះ រហូតដល់ស្ថានភាពនៃការរីករាលដាលមេរោគកូវីដ១៩ មានសភាពធូរស្រាលឡើងវិញ។

២ យោគយល់អធ្យាស្រ័ចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃផ្ទះជួល ឬបន្ទប់ជួលពីសំណាក់អ្នកជួលទាំង​ឡាយ ដោយគួរលើកលើងការពិន័យឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់ថ្លៃឈ្នួល និងបន្តអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅបន្តទៀត ដោយមិនគួរបណ្តេញពួកគាត់ចេញឡើយ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅរាជធានីភ្នំពេញ និងចូលរួមអនុវត្តតាមខ្លឹមសារនៃការអំពាវនាវនេះ ដោយស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ និងឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយជាក់ជាមិនខាន៕