កូនភ្លោះ បង្ហាញឈ្មោះ អ្នកដែលធ្លាប់ជួយពួកគេនាពេលកន្លងមក ទាំងការសិក្សា និងចំណាយផ្សេងៗ

0
1254

ចេញផ្សាយ ថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ ជុំ ហួរ ជុំ ហួត ដែលគ្រប់គ្នាស្គាល់ និងតែងតែហៅពួកគេថាជាកូនភ្លោះនោះ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហោះនៅលើបញ្ហាញសង្គម ហ្វេសប៊ុក ដោយធ្វើការបង្ហាញអត្តសញ្ញាណ សប្បុរសជនដែលធ្លាប់ជួយពួកគេនាពេលកន្លងមក។

ក្នុងនោះ បើតាមកូនភ្លោះបានឱ្យដឹងថា សម្រាប់អ្នកដែលបានជួយឧបត្ថម្ភក្នុងការរៀនសូត្រ និងការចំណាយផ្សេងៗ ដល់ពួកគេកន្លងមក មាន៖

1- Eithne Ryan ជាជនជាតិអៀកឡង់ (Ireland) ដោយជួយពួកគេកាលរៀននៅវិទ្យាល័យ ក្នុងនោះឧបត្ថម្ភ អាហារ ផ្ទះ និងការចំណាយផ្សេងៗទៀត។ កូនភ្លោះបន្ថែមទៀតថា Eithne Ryan កាលអំឡុងជួយពួកគេរៀន នាងព្យាយាមធានាពួកគេទៅប្រទេសអៀកឡង់ ហើយកាលពួកគេមានរឿង Eithne Ryan បានចេញមុខធានាពួកគេ ទៅប្រទេសអៀកឡង់ ដោយស្វ័យប្រវត្តិ ព្រោះស្ថានទូត អៀកឡង់ គឺប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ ដូច្នេះវាមានភាពងាយស្រួលក្នុងការធានាចេញទៅ។

2- Lena Nordquist ជាជនជាតិ ស៊ុយអែត (Sweden) ជួយពួកគេ រហូតរៀនចប់បរិញ្ញាបត្រ ក្នុងនោះឧបត្ថម្ភ អាហារ ផ្ទះ ទូរស័ព្ទ កុំព្យូទ័រ ម៉ូតូ ជាដើម។ Lena Nordquist អំឡុងពេលគេជួយឧបត្ថម្ភដល់កូនភ្លោះ ក្នុងការរៀនសូត្រ ក៏បានធានា ពួកគេទៅប្រទេស ស៊ុយអែត ផងដែរ។

3- Mommy Kim Heng Vorn ខ្មែរ-អាមេរិក ជួយកូនភ្លោះ រៀនត្រៀមថ្នាក់អនុបណ្ឌិត ក្នុងនោះឧបត្ថម្ភ ម៉ូតូ និងកញ្ចប់ថវិកា សម្រាប់ពួកគេ ពេលមានហានិភ័យ ពេលដែលមានការគំរាមកំហែង ជាដើម ដោយក្នុងនោះ Mommy Heng Vorn ព្យាយាមជួយពួកគេចេញទៅរៀននៅសហរដ្ឋអាមេរិក។

4- លោក Kosol Chamnap ខ្មែរ-អាមេរិក និងជាប្រធានអង្គការ IKARE ដែលធ្វើការជាមួយរដ្ឋាភិបាលអាមេរិក តែងតែជួយជ្រោមជ្រែងពួកគេ ជានិច្ចកាល។

5- បងប្រុស និងគ្រួសារនៅអាមេរិក ជួយកូនភ្លោះ រៀនរហូតចប់អនុបណ្ឌិត និងបន្តរហូតចប់បណ្ឌិត ដោយក្នុងនោះកូនភ្លោះមិនបានបង្ហាញឈ្មោះថា និងថាបងប្រុសម្នាក់នោះ នៅតែបន្តជួយពួកគេដ៏ដែល ប៉ុន្តែពួកគេសម្រេចចិត្តផ្អាកមិនបន្តរៀនទេ។

ជាមួយគ្នានោះ កូនភ្លោះក៏បានបង្ហើបឱ្យដឹងបន្ថែមទៀតថា មានសប្បុរសជនៅក្រៅប្រទេសជាច្រើនទៀតដែលបានជួយគេក្នុងពេលជួបទុក្ខលំបាក។

យ៉ាងណាក៏ដោយចុះ ក្នុងនោះ ជុំ ហួរ ជុំ ហួត ដែលអ្នកទាំងអស់គ្នាតែងតែស្គាល់ និងហៅពួកគេថាជា កូនភ្លោះនោះក៏បានបញ្ជាក់ផងដែរថា រាល់ការជួយរបស់សប្បុរសជន មកលើពួកគេ គឺមានផែនការកំណត់ និងច្បាស់លាស់ ហើយម្ចាស់ជំនួយទាំងនោះ ក៏មិនទាក់ទងជាមួយនឹងគណបក្សនយោបាយណាមួយឡើយ នេះជាការអះអាង និងបញ្ជាក់ចុងក្រោយរបស់កូនភ្លោះ៕