រថយន្តដឹកឥដ្ឋបុកម៉ូតូ អូសជាង៣០ម៉ែត្រ ឃើញហើយស្រាវសាច់

0
870

ចេញផ្សាយ ថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ រថយន្ដដឹកឥដ្ឋមួយគ្រឿង បានបើកបុកម៉ូតូហុងដាវ៉េវ អូសជាង៣០ម៉ែត្រ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ តាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1FX-2742 ធ្វើដំណើរតាមបណ្តោយមហាវិថី ឈ្នះឈ្នះ ក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយដឹកឥដ្ឋធុនធំ១គ្រឿង ពាក់ស្លាកលេខកណ្ដាល 3A-0966 បានបើកមកពីក្រោយបុកម៉ូតូ ដោយរថយន្តបង្កមិនបានឈប់ ហើយព្យាយាមបើកអូសម៉ូតូរបស់ជនរងគ្រោះជាង៣០ម៉ែត្រ ទើបរថយន្តបង្កឈប់សំណាងល្អអ្នកបើកបរម៉ូតូមិនរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ រួចឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្ក ព្រមសងសំណង ថ្លៃជួសជុលម៉ូតូ ដល់ជនរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕