ក្រុមការងារផែនការសកម្មភាពកម្ចាត់មីនខេត្តកែប ចុះត្រួតពិនិត្យទីតាំងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅសង្កាត់អូរក្រសារ

0
971

ចេញផ្សាយ ថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១

កែប៖ នៅរសៀលថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២១នេះ​ ក្រុមការងារផែនការសកម្មភាពកម្ចាត់មីនខេត្តកែប​ សម្របសម្រួលដោយរដ្ឋបាលក្រុងកែប​ ប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរក្រសារ​ បានចុះពិនិត្យស្ថានភាពគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់​ ស្ថិតនៅភូមិដំណាក់ចំបក់​ សង្កាត់អូរក្រសារ​។

តាមសេចក្តីរាយការណ៍​របស់លោកចៅសង្កាត់អូរក្រសារ​ បានបញ្ជាក់ថា​ គ្រាប់នេះ​អាចចល័តមកពីតំបន់ផ្សេង​តាមរយៈឡាន ដឹកនាំយកមកចាក់ទីនេះ​ ព្រោះទីនេះជាតំបន់ដីចាក់ថ្មី​។ ស្ថានភាពគ្រាប់​នេះ​ នៅល្អ​ អាចផ្ទុះបានគ្រប់ពេល​ នៅពេលមានការប៉ៈទង្គិច​។

ជាមួយគ្នានេះ ក្រុមការងារផែនការសកម្មភាពមីន​ បានរាយការណ៍ទៅប្រតិបត្តិករដោះមីន CMAC ដេីម្បីយកទៅរក្សាទុក​ ឬបំផ្លាញចោល​រួចផងដែរ​។

ដូចគ្នានេះក្រុមការងារផែនការសកម្មភាពកម្ចាត់មីនខេត្ត​ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ​ បេីប្រទះឃេីញគ្រាប់មីន​ ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ​ សូមរាយការណ៍មកអាជ្ញាធរនៅជិតបំផុត​ និងហាមប៉ះពាល់​ ឬចល័តគ្រាប់ដោយខ្លួនឯង៕