យុវជនស្នេហាជាតិលោក សម រង្ស៊ី ល្បីក្នុងហ្វេសប៊ុក សុំចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

0
2036

ចេញផ្សាយ ថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ យុវជនស្នេហាជាតិ របស់លោក សម រង្ស៊ី និងកំពុងល្បីខាងចេញមុខ ចុះហត្ថលេខាលើញត្តិបញ្ចប់និទណ្ឌភាពនៅកម្ពុជា ស្ងាត់ៗនៅថ្ងៃនេះ រត់មកសុំរួមរស់នយោបាយទ្រនំថ្មី ជាមួយគណបក្សប្រជាជនកម្ពុជា។

ការរត់ចោលលោក សម រង្ស៊ី របស់ក្រុមស្នេហាជាតិ តែសំបកក្រៅនេះ ប្រហែលជាក្រុមលោក សម រង្ស៊ី លែងមានអ្វីសម្រាប់ពួកគេនៅស៊ីកេរ្តិ៍បានតទៅទៀត ឆក់កណ្តៀតឆ្លៀតចូលឆ្នាំថ្មីជិតមកដល់ ចាំអីទៀត ប្រកាសភ្លាម សុំរួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បាយៗ សម រង្ស៊ី នាយករដ្ឋមន្រ្តីក្នុងក្តីសុបិន្ត។

ក្រុមយុវជន ស្នេហាជាតិ របស់លោក សម រង្ស៊ី ទាំង៣រូបនេះ រួមមាន៖ ទី១៖ ឈ្មោះ ឃាន វិសេស អតីតជំនួយការលោក សម រង្ស៊ី ,លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យ លោក សម រង្ស៊ី ផងដែរ។

ឃាន វិសេស

ទី២៖ ឈ្មោះ សៅ ឧសភា អតីតយុវជនគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានយុវជនស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្លាប់ត្រូវបានចាប់ខ្លួន តែត្រូវបានដោះលែងវិញ និងក្រោយមកចេញទៅក្រៅប្រទេស។

សៅ ឧសភា (សភា មយូរ៉ា)

ទី៣៖ ឈ្មោះ យូ ចាន់ធានី អតីតយុវជនគណបក្សគណបក្ស និងជាអតីតសមាជិកក្រុមហ្វេសប៊ុក លោក សម រង្ស៊ី ហើយក៏ត្រូវបានធ្លាប់ចាប់ខ្លួនដាក់ពន្ធនាគារ និងក្រោយមកចេញទៅក្រៅប្រទេសផងដែរ។

យូ ចាន់ធានី

ការប្តូរនយោបាយ បាយៗពីលោក សម រង្ស៊ី របស់ក្រុមយុវជនស្នេហាជាតិទាំង៣រូបខាងលើនេះ ត្រូវបានទទួល បញ្ចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សមាជិកគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអុនប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សរុបជារួម ភាគច្រើនអ្នកដែលតែងតែចេញមុខប្រកាសស្ទើរផ្ទុះហ្វេសប៊ុក ជាក្រុមអ្នកស្នេហាជាតិ ស្មោះស្ម័គ្រលោក សម រង្ស៊ី នោះមិនយូរឡើយ គឺថាបាយៗចោលលោក សម រង្ស៊ី ហើយមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលក្នុងនោះមានច្រើនណាស់ពិសេសទាំងអតីតតំណាងរាស្រ្តលោកស្រី លី ស្រីវីណា ផងដែរ ដែលជាមនុស្សលោក សម រង្ស៊ី និងស្មោះស្ម័គ្រលោក យឹម សុវណ្ណ ចុងក្រោយបាយៗ៕

សៅ ឧសភា (សភា មយូរ៉ា)យូ ចាន់ធានីឃាន វិសេស