ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១
កំពង់ធំ៖ អធិការនគរបាលស្រុកតាំងគោក នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានទទួលជំនួយឧបត្ថម គ្រឿងឧបភោគ បរិភោគ ពីព្រះសង្ឃ និងពុទ្ធបរិស័ទ្ធបំណុះជើងវត្តសសី។
ជំនួយដ៏ថ្លៃថ្លារបស់ព្រះចៅអធិការវត្តសសី និងលោកតាគណ:កម្មាការអាចារ្យវត្ត ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ នេះជួយដល់កងកម្លាំង ដែលកំពុងបំពេញភារកិច្ចបិទការធ្វើចរាចរណ៍ឆ្លងខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅគោលដៅវាលសសៃ ព្រុំប្រទល់ស្រុកតាំងគោក ខេត្តកំពង់ធំ និង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
នេះគឺជាការចូលរួមចំណែកមួយដ៏ថ្លៃថ្លាបំផុត បើទោះបីមិនច្រើនក៏ពិតមែន តែជាការចូលរួមជួយ និងលើកទឹកចិត្តកងកម្លាំង ដែលប្រចាំការទាំងថ្ងៃទាំងយប់ ទប់ស្កាត់ការធ្វើដំណើរឆ្លងខេត្ត ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីជិតឈានចូលមកដល់ ដែលបងប្អូនប្រជាពលរដ្ឋ ចល័តតាមតំបន់ផ្សេងៗ ទាំងទីតាំងប្រឈមការឆ្លងខ្លាំង និងទីតាំងមិន ប្រឈមក្តី ដែលជាហានិភ័យខ្ពស់ ក្នុងការផ្ទុះរីករាលដាក ជំងឺដ៏កាចសាហាវមួយនេះក្នុងសហគមន៍។
រួមគ្នាទប់ស្កាត់ និងលប់់បំបាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ ជំងឺកូវីដ១៩។ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ អនុវត្តតាមវិធានការការពាររបស់ប្រមុខរដ្ឋាភិបាល ៣ការពារ និង៣កុំ ព្រមទាំងវិធានការរបស់ក្រសួងសុខាភិបាលផងដែរ៕