អ្នកជំងឺកូវីដ១៩ ចំនួន១២នាក់ នៅខេត្តស្វាយរៀង បានជាសះស្បើយនៅថ្ងៃនេះ និងបន្តធ្វើចត្តាឡីស័កតាមផ្ទះ

0
975

ចេញផ្សាយ ថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១

ស្វាយរៀង៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បើយោងតាមរដ្ឋបាលខេត្តស្វាយរៀងបានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន១២នាក់បានជាសះស្បើយ។

ក្នុងចំណោមអ្នកទាំង១២ ដែលបានព្យាបាលជាសះស្បើយ រួមមាន ជនជាតិខ្មែរ ចំនួន៨នាក់ គឺស្រី០៣នាក់ និងជនជាតិចិន ចំនួន៤នាក់ ក្នុងនោះស្រី ចំនួន២នាក់  ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្បង្អែកស្រុកស្វាយជ្រំ នាពេលកន្លងមក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ហើយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ និងធ្វើចត្តាឡីស័ក រយៈពេល១៤ បន្ថែមទៀត នៅផ្ទះសំណាក់ និងផ្ទះរបស់ពួកគេ ដើម្បីតាមដានសុខភាពបន្ត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង ក៏សូមថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ក្នុងខេត្តស្វាយរៀង៕