ចេញផ្សាយ ថ្ងៃអាទិត្យ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនកម្មករ-កម្មការីនី។
យកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើឡើងតាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ជួយសម្រួលការលំបាករបស់ កម្មករ-កម្មការិនីរោងចក្រ ម៉េង អៀង ដែលមានវិជ្ជមានកូវីដ-១៩ នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំនួន ១៥៧គ្រួសារ ។
ឈ្លៀតក្នុងឱកាសនេះលោកភិបាល បានណែនាំបងប្អូនកម្មករ-កម្មការិនី ដែលត្រូវធ្វើចត្តាឡីស័កទាំងអស់ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ និងឈានទៅដល់ការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល រស់នៅធម្មតា តាមបែបគន្លងថ្មី ជាពិសេស ៣ ការពារ ៣ កុំ គឺ ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត និង ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា៕
#សាលាខណ្ឌទួលគោក #កូដីវ១៩ #កូរ៉ូណា #វីរ៉ូសកូវីដ១៩ #Corona #Covid19 #CoronaVirus #TNHOTNEW #TNTV