លោក កឹម សុខា ជួបទូតអូស្ត្រាលី ខណៈស្ថានភាពនយោបាយកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរ

0
1140

ចេញផ្សាយ ថ្ងៃចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ លោក កឹម សុខា អតីតប្រធាគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា។

ជំនួយរវាងលោក កឹម សុខា ជាមួយទូតអូស្ត្រាលី ធ្វើឡើងតាមការអញ្ជើញរបស់​លោកឯកអគ្គរាជទូត​ដោយ​​ផ្ទាល់។ នេះបើតាមការបញ្ជាក់របស់លោក កឹម សុខា និងថា ក្នុងជំនួបដោយការបិទទ្វានោះ ទាំង​លោក​ទូត និងលោក កឹម សុខា ប្រព្រឹត្តិទៅក្រោមមនិសញ្ចេតនា រីករាយកក់ក្តៅ ដោយមានទាំងការពិភា​ក្សា​និង ជូនពរគ្នាទៅវិញទៅមក ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង។

លោក កឹម សុខា បន្តថា ស្របពេលដែលស្ថានភាព ជម្ងឺឆ្លងកូវីដ-១៩ កំពុងរីករាលដាល ទូតនៃប្រទេសជាមិត្តរបស់កម្ពុជាមួយចំនួនមិនបានមកជួបលោកដោយផ្ទាល់ ក៏បានផ្ញើលិខិតអបអរសាទរ ជូនពរលោក និងភរិយា ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងផងដែរ។

លោកថា ជាការពិតណាស់ ក្នុងជំនួបនេះ រូបលោកបានផ្លាស់ប្តូរទស្សនៈ និងស្វែងយល់ពីគ្នាទៅវិញទៅមក ជាមួយលោកឯកអគ្គរាជទូតអូស្ត្រាលី អំពី ការវិវត្តន៍លើវិស័យនានានៅកម្ពុជា ក៏ដូចជាពិភពលោក និងបញ្ហាជំងឺឆ្លងកូវីដ-១៩(វិធានការនិងវ៉ាក់សាំង…) ផលប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ន និងបញ្ហាចំពោះមុខមួយចំនួនទៀត៕

#KemSokha # PabloKang #Covid19 #Coroa #កឹមសុខា #កូវីដ១៩ #កូរ៉ូណា #ទូតអូស្ត្រាលី