ចេញផ្សាយ ថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៧៨នាក់។
ក្នុងនោះ១៧៧នាក់ ជាករណីឆ្លងក្នុងសហគមន៍ និង១ករណី គឺពលករធ្វើដំណើរមកពីប្រទេសថៃ។ តែយ៉ាងណា នៅថ្ងៃនេះ ក៏មានអ្នកជាសះស្បើយចំនួន៣៨នាក់ផងដែរ។
សូមជំរាបថា រហូតមកដល់ថ្ងៃនេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤,៨៧៤នាក់ អ្នកជាសះស្បើយចំនួន២,២៩០នាក់ និងអ្នកស្លាប់មានចំនួន៣៥នាក់៕
#Corona #Covid19 #Covid19Cambodia #CoronaVirus #កូវីដ១៩ #កូរ៉ូណា