ព្រះមហាក្សត្រ ផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ ដល់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន៧រូប

0
1405

ចេញផ្សាយ ថ្ងៃសៅរ៍ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់់បានឡាយព្រះហស្ថលេខា លើព្រះរាជក្រឹត្យ ផ្តល់សិទ្ធិនយោបាយ ដល់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន៧រូប។

ការផ្តល់សិទ្ធិនយោបាយឡើងវិញ របស់ព្រះមហាក្សត្រ ដល់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំង៧រូបនេះ ធ្វើឡើងតាមសំណើររបស់សម្តេចតេជោ ដែលចាប់ពីថ្ងៃនេះតទៅពួកគេ និងមាសិទ្ធិពេញលិញក្នុងសកម្មភាពនយោបាយ ដែលរួមមាន៖ ១ លោក យ៉ែម ប៉ុញ្ញាឬទ្ធិ អតីតតំណាងរាស្រ្ត មណ្ឌលព្រៃវែង និងជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ អតីតគណបក្សសង្គ្រោះជាតិ / ២ លោក មុត ចន្ថា អតីតប្រធានខុទ្ទកាល័យលោក កឹម សុខា និងជាអតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ / ៣ លោក ជុំ ច័ន្ទដារិន អតីតសមាជិក គណៈកម្មាធិកានាយក / ៤ លោក ទួត ឃឿត អតីតតំណាងរាស្រ្ត មណ្ឌលព្រៃវែង / ៥ លោក ឡាត់ លិតេយ្យ អតីតតំណាងរាស្រ្ត មណ្ឌលព្រៃវែង / ៦ លោក ឡុង គឹមឃន អតីតសមា​ជិក គណៈកម្មាធិកានាយក និងទី៧ កញ្ញា យ៉ង់ ផាន់ណេត អតីតសមាជិក គណៈកម្មាធិកានាយក ។

យ៉ាងណា ក្រោយការស្នើសុំ និងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ របស់អតីតគណបក្សសង្គ្រោះជាតិ ខាងលើមានមតិនានាជាច្រើនបានលើកឡើងជុំវិញបញ្ហានេះ ទាំងភាពវិជ្្ជាមាន និងអវិជ្្ជាមាន តែយ៉ាង​​ណា រហូតមកដល់ពេលនេះ យើងនៅមិនទាន់ឃើញការលើកឡើងឆ្លើយតបរបស់អ្នកទាំង៧នៅឡើយ​ទេ៕