អភិបាលរាជធានីភ្នំពេញ នាំយកជំនួយសម្តេចទាំងទ្វេ ជូនប្រជាពលរដ្ឋ១៦៩៤គ្រួសារ នៅតំបន់បិទខ្ទប់

0
919

ចេញផ្សាយ ថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១

នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះចែកអំណោយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១.៦៩៤គ្រួសារ ដែលរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។

សូមជំរាបថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ រួមមាន៖ អង្ករ២៥គីឡូ មីមួយកេស ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ និងត្រីខមួយយួរ ក្នុងមួយគ្រួសារ៕