ចេញផ្សាយ ថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១
កំពង់ឆ្នាំង៖ មនុស្សទូទៅ គេខ្លាចជំងឺកូវីដ១៩គ្រប់គ្នា ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងគ្រប់ស្ថាប័ន កំពុងប្រយុទ្ធប្រឆាំង និងជំងឺដ៏កាចសាហាវមួយនេះ។
តែផ្ទុះទៅវិញ លោក លន់ ឡេង ហាក់មិនញញើតជំងឺកូវីដ១៩ និងចូលរួមប្រយុទ្ធប្រឆាំងជាមួយថ្នាក់ដឹកនាំ ក្នុងនាមជាកងអង្គរក្សមួយរូបនោះឡើយ តែបែរជាឆក់យកឱកាសនេះ មករំលោភយកដីកម្មសិទ្ធិបុគ្គ ដែលបានទិញស្របតាមផ្លូវច្បាប់ទៅវិញ។
ការរំលោភយកដីម្ចាស់កម្មសិទ្ធិ របស់លោក អៀ គុយម៉ុង ពីសំណាក់លោក លន់ ឡេង ដោយកាងអំណាចខ្លួនជាកងអង្គរក្សពាក់ស័ក្តលើស្មា ប្រព្រឹត្តិឡើងកាលពីថ្ងៃទី២៤.២៥ និង២៦ ខែមេសា ឆ្នាំ២០២១ លើដីទំហំ៨០០ម៉ែត្រការ៉េ ស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយឈរបញ្ជាររថយន្តដឹក និងចាក់ដី ធ្វើដូចលោកថី ទាំងខ្លួនកំពុងរំលោភយកដីគេដោយមិនញញើតច្បាប់សូម្បីតែបន្តិចនោះ។
កណីលោក លន់ ឡេង ខាងលើ បង្ហាញឱ្យឃើញថា បុគ្កលនេះ បានយកឈ្មោះ និងតួនាទីជាអង្គរ័ក្ស ដើរបង្ករបញ្ហារំលោភយកដីរបស់អ្នកដ៏ទៃដោយមិនញញើតដៃ និងមិនគោរពបទបញ្ជារបស់សម្តេចប្រមុខរដ្ឋាភិបាលសូម្បីតែបន្តិច ដែលទង្វើររបស់លោក លន់ ឡេង ខាងលើ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះកងកម្លាំង នៃកងអង្គរក្សសម្តេចតោជោយ៉ាងខ្លាំង។
យ៉ាងណា ម្ចាស់ដីកម្មសិទ្ធិលោក អៀ គុយម៉ុង ក៏មិនបណ្តោយឱ្យលោក លន់ ឡេង ដោយកាងអាវក្រោះឈ្មោះជាកងអង្គរក្រសម្តេច ធ្វើអ្វីស្រេចតែអំពើចិត្តនោះឡើយ ដោយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ លោក អៀ គុយម៉ុង បានដាក់ពាក្យបណ្តឹងចូលទៅលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយចោទលោក លន់ ឡេង ពីបទ ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងស្នើសុំឱ្យលោកស្នងការចាត់ការលើបុគ្គលឈ្មោះ លន់ ឡេង នេះ តាមផ្លូវច្បាប់ជាធរមាន ព្រោះដីនេះលោកបានទិញពីលោក ជាម ហៃ តាំងពីឆ្នាំ២០១៦ សរុបជារួមលើផ្ទៃដីផ្សេងទៀត តម្លៃ១៤៤,៨៨២ដុល្លា។
យ៉ាងណានេះមិនមែនជាលើកទី១ទេ ដែលលោក លន់ ឡេង បង្ករបញ្ហាលើអ្នកដ៏ទៃក្នុងខេត្តកំពង់ឆ្នាំង ករណីដីធ្លីនេះ ជាក់ស្តែងពលរដ្ឋ៣៧គ្រួសារ នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក៏រងទឹកភ្នែក និងរងកម្មដោយសារទង្វើររបស់លោក លន់ ឡេង ឃុំឃិតគ្នាជាមួយលោក លី ផេង ធ្វើបាបពួកគាត់ជាច្រើនឆ្នាំមកហើយផងដែរ។ ក្នុងនោះ បុគ្គខាងលើនេះ ក៏ត្រូវបានចោទជាបក្ខពួកក្នុងសំណុំរឿងជាមួយលោក លី ផេង និងលោក ជាម ហៃ ផ្សំគំនិតគ្នាលួចលក់ទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃដូចគ្នា តាមអំណាចនៃការវិនិច្ឆ័យរបស់លោកព្រះរាជអាជ្ញា អមតុលាការសាលាដំបូងខេត្តកំពង់ឆ្នាំងផងដែរ។
និយាយជារួម ទង្វើរលោក លន់ ឡេង ធ្វើនិងបង្ករបញ្ហាមិនចេះចប់ក្នុងខេត្តកំពង់ឆ្នាំងនេះ នរណាៗក៏ដឹងគ្រប់គ្នា ដោយយកឈ្មោះជាកងអង្គរក្សគំរាមពលរដ្ឋស្លូតត្រង់។ ក្នុងនោះបើនិយាយតាមត្រង់ និងអាចថាឆ្ងល់ក៏បាន តាមព័ត៌មាន បុគ្គល លន់ ឡេង មុនចូលជាកងអង្គរ័ក្ស មិនបានចូលវឹកហាត់នៅសាលានាយទាហ៊ានណាមួយសូម្បីតែម្តង និងថែមទាំងមិនសូវចេះអក្សរទៀត តើបុគ្គលនេះ ប្រលងដោយរបៀបណា បានជាប់ជាកងអង្គរក្សនោះ៕